សាលប្រជុំធំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ចាម,
ថ្ងៃអង្គារ ៦ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងរៀបចំ គម្រោងសិក្សាស្រាវជ្រាវនិងចងក្រងមុខងារភារកិច្ចរបស់មន្រ្ដីទទួលបន្ទុកហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៣ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, រួមជាមួយនិងការវាយតម្លៃអំពីប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាលហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០១៩ សម្រាប់មន្រ្ដីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីលោក លោកស្រី តំណាងការិយាល័យ/អង្គភាព នៃរដ្ឋបាលខេត្ត មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត រតនាគារខេត្តកំពង់ចាម និងរដ្ឋបាលក្រុង ស្រុក បានចូលរួមផ្ដល់សំម្ភាសន៏ជាមួយក្រុមការងារបច្ចេកទេសរបស់វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនឹងមុខងារភារកិច្ចរបស់មន្រ្ដីទទួលបន្ទុកការគ្រប់គ្រង់ហិរញ្ញវត្ថុសាធារណៈ និងប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាល ។